khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ប្រជុំផ្ទៃក្នុងក្រុម
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុម និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញដឹកនាំប្រជុំជាមួយនឹងក្រុមលេខាអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
    ១-ពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២៥ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
    ២-ត្រៀមលក្ខណៈរៀបចំពិធីសំណេះសំណាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ
    ៣-បញ្ហាផ្សេងៗ។
    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២៥  ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី និងបញ្ចប់នាម៉ោង១១:៥៥នាទី។
    ប្រភព៖ការិយាល័យអមក្រុមភូមិភាគទី១


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក